សៀមរាប

                                                                         សៀមរាប
ខេត្តសៀមរាម ជាមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប។ជិតទីរួមខេត្តនេះគឺក្រុងសៀមរាប។ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី
រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែលើកងទ័ពយួននេះព្រះរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។
សព្វចថ្ងៃនេះខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្អវត្ត
ដ៍ល្បីល្បាញ។


តាម​ប្រវត្តិសាស្ដ្រ ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង ​ពីសតវត្ស​ទី​ ១២ ដល់​ ១៣។ ដោយសារ​​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ កម្ម​វិធី​កសាង​ឥតឈប់ឈរ​ត្រូវ​បាន​ប្រកាន់​ដោយ​ព្រះ​រាជាខ្មែរ​ជា​បន្ត​ បន្ទាប់ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​សំនង់​ពីរ៉ាមីតដោយ​ព្រះចៅ​​ផារ៉ាអុង​ក្នុង ​ប្រទេស​អេហ្សីប។ ព្រះ​រាជា​ខ្មែរ​បាន​សាង​សង់​ប្រាសាទ​ទាំង​នេះ​ ដោយ​ប្រើ​កំលាំង​ទាសករ​យ៉ាង​ច្រើន តាម​ការ​ប៉ាន់​ស្មាន​ ការ​ធ្វើ​សំនង់​ថ្មី​នីមួយៗ​អាច​ប្រើ​មនុស្ស​​ប្រហែល​ ៧៥០.០០០នាក់ ក្នុងអំឡុង​សតវត្ស​ទី​ ១២ និង​១៣។ ទោះបី​ជា​បន្សល់​ទុក​នូវ​ ប្រាសាទ​ជា​ច្រើន​ក៏ដោយ សព្វថ្ងៃនេះគឺ​មាន​ភស្តុតាង​បន្តិចបន្តួច​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ថា​ ប្រាកដ​ជា​ទី​ក្រុង​មួយ​ដែល​ធំ​ជាង​គេ​នៅ​លើផែន​ដី​នា​ពេល​នោះ។ អ្នក​ដំនើរ​ព័រទុយហ្គាល់​ ត្រូវ​បាន​គេ​ជឿថា​ជា​ជន​បស្ចឹម​ប្រទេស​ដំបូង​គេ​ដែល​បាន​សំលឹង​មិន​ដាក់​ ភ្នែក​ទៅ​លើភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​ នា​ពេល​ទស្សនា​ក្នុង​អំឡុង​សតវត្ស​ទី​១៦។​ ទោះបីយ៉ាង​ណា​ក៏​ដោយ កិត្តិយស​ធំ​បំផុត​ចំពោះ​ការ​រក​ឃើញ​អង្គរ​បាន​ធ្លាក់ទៅ​អ្នក​ភូមិសាស្ដ្រ​ ជន​ជាតិ​បារាំង​ឈ្មោះ ហង់រី​ មូហូត (Henri Mouhot) ដែល​បាន​មក​ទស្សនា​អង្គរ​ឆ្នាំ​១៨៦០ ដែល​បាន​តំកល់ទុក​នូវ​ឯកសារ​នា​ទីក្រុង​ប៉ារីស​ក្រាយ ​មរណភាព​ក្នុង​ឆ្នាំ១៨៦៨។ ក្នុង​សតវត្ស​ទី ១៩​និង​២០ បេសកកម្ម​របស់​បារាំង​ជា​ច្រើន​បាន​មក​ទស្សនា​ប្រាសាទ​ និង​ ធ្វើ​ការ​កាប់​ឆ្ការ​សំអាត​ព្រៃពី​ប្រាសាទ ហើយ​ដែល​បាន​ប្រមូល​នូវ​ឯកសារ​យ៉ាង​ច្រើន​បំផុត។ ក្នុង​ឆ្នាំ ១៩០៧ ប្រទេស​ថៃ​បាន ​ប្រគល់ទឹកដី​អង្គរ​មក​អោយ​ខ្មែរ​គ្រប់​គ្រង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​​ជា​លើក​ដំបូង។ ប្រសិន​បើ​ពេល​មា​ន​កំនត់​អ្នកទស្សនា​អាច​ជ្រើសរើស​តាម​វង់​តូច​ដែល​រួម​មា​ ន​ទីក្រុង​របស់​ស្តេច គឺ​អង្គរធំ​ដែល​មា​ន​ប្រាសាទ​ជា​ច្រើន អង្គរវត្ត ស្រះស្រង់ និង​រមណីយដ្ឋាន​ជាច្រើន​ទៀត។ ការបន្តដំនើរទស្សនា​ទៅវង់ធំ​គេ​នឹង​បាន​ឃើញប្រាសាទមួយ​ចំនួន​ផ្សេង​ទៀត​និង​បារាយនៅ​សម័យ​អង្គរ។ ប្រសិន​បើ​ពេល​វេលា​អនុញ្ញាតិ ភ្ញៀវទេសចរ​អាច​ទស្សនា​ប្រាសាទ​ល្បីឈ្មោះ​ដូចជា​បន្ទាយស្រី ឬ​​បន្ទាយសំរ៉ែ ដែល​ស្ថិត​នៅឆ្ងាយ​ពីប្រាសាទ​នៅ​តំបន់អង្គរ​បន្តិច។
ដោយ​សារ​មូល​ហេតុ​ដូច​ខាង​លើ​នេះហើយ​ធ្វើអោយ​ទឹក​ដី​ខេត្ត​សៀម​រាប​មាន​រមណីយដ្ឋាន​វប្បធម៌ និង​​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា​ខាង​ក្រោម៖

ប្រាសាទអង្គរវត្ត

នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​ប្រាសាទ​អង្គរវត្ត។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើពិភពលោក។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​ សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​ពិភពលោក​នៃ ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​ ១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​ នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​ រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​ព្រះបាទសូរ្យវរ្ម័នទី២នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។

ប្រាសាទបាយ័ន

ប្រាសាទ​ភ្នំ​មួយ​នេះ​មាន​ទី​តាំង​នៅ​កណ្តាល​ទីក្រុង​អង្គរធំ​ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ ព្រះបាទជ័យវរ្ម័នទី៧​ ដែល​សាង​សង់​ប្រកប​ទៅ​ដោយ​ក្បាច់​រំលេច​ឡើង​ជា​រាង​សាជី​ជ្រុង​​ មាន​ផ្លូវ​ចូល​ពី​ខាង​កើត​ និង​មា​ន​ចំនួន៣ជាន់​ទៀត​ផង។​ ចេតិយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ចំនួន​ ៥៤​ប្រាសាទ​ ដែល​មាន​មុខ​ធំៗ​តំនាងអោយ​មុខ​របស់​ លោកេស្វរៈ តែ​រូប​ចំលាក់​ទាំង​អស់​នោះ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​មុខ​របស់​ព្រះបាទជ័យវរ្ម័នទី៧  ដែរ។ រូប​ចំលាក់​ទាំង​អស់​បែរ​មុខ​ទៅ​គ្រប់​ទិស​ធំៗ​ទាំង​បួ​ន ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​នៃ​តួ​ប្រាសាទ​ក៏​ដោយ​ ក៏​អ្នក​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ និង​ទឹក​មុខ​ញញឹម​ប៉ប្រឹម​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​ទាំង​នោះ​ដែរ។ ព្រះបាទជ័យវរ្ម័នទី៧​ គឺ​ផ្ទុយ​ពី​បុព្វការី​ជន​របស់​ព្រះ​អង្គ​ ដែល​គោរព​អាទិទេព​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះ​សេវៈ និង​ព្រះ​វិស្ណុ។​ ព្រះ​អង្គ​បាន​ជ្រើស​យក​ពុទ្ធ​សាសនា​មហាយាន​ធ្វើ​ជា​សាសនា​របស់​ព្រះ​នគរ។ ប្រាសាទបាយ័ន​មាន​ទីតាំង​នៅ​ដាច់​ចេញ​ពី​ប្រាសាទ​នានា​​នៃ​បរិវេណ​អង្គរ។

ប្រាសាទតាកែវ

ប្រាសាទ​នេះ​គឺ​ជា​លទ្ធផល​ផ្លែ​ផ្កា​មួយ​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​១០​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។​ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​រាង​សាជី​ដែល​មា​ន​៥​ដំនាក់​ និង​មាន​កំពស់​២០ម៉ែត្រ​ប៉ុន្តែ​ជា​អកុសល​ប្រាសាទ​តាកែវ​មួយ​នេះ​មិន​បាន​ សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នោះ​ទេ។

ស្រះស្រង់

ស្រះ​ស្រង់​គឺ​ជា ​ស្រះ​មួយ​ដែលសាង​សង់​សំរាប់​ព្រះ​រាជា​ និង​មាន​ទីតាំង​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​បន្ទាយ​ក្តី​។ បើ​តាម​ដឹង ស្រះ​នេះ​​គឺ​ជា​កន្លែង​សំរាប់​ព្រះ​រាជា​ស្រង់​ទឹក។

ប្រាសាទ​បាពួន

ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​ឧទយា​ទិត្យវរ្ម័ន​​ទី២​ និង​ជា​ស្ថាបត្យកម្ម​ដែល​​ទ្រុឌ​ទ្រោម​ជាង​គេ​ក្នុង​ចំនោម​ប្រាសាទ​នៅ​ បរិវេណ​អង្គរ។ វា​គឺ​ជា​ប្រាសាទ​ដែល​បង្ហាញ​ពី​ភាព​ដ៏​សម្បើម​អស្ចារ្យ​មួយ​ក្នុង​ចំនោម​ ប្រាសាទ​ចាស់ៗ​ដែល​នៅ​សេស​សល់។​ ប្រាសាទ​ភ្នំ​មួយ​នេះ​គឺ​សាង​សង់​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ តែ​​ចំពោះ​រូប​ចំលាក់​ជាច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បង្ហាញ​ពីហេតុ​ការណ៍​ចម្បាំង​របស់​ព្រះ​វិស្ណុ។​ ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំពុង​ស្ថាបនា​អោយ​ដូច​ដើម​ឡើង​វិញ​ផង​ដែរ។

ប្រាសាទប្រែរូប

ប្រាសាទ​នេះ​សាង​សង់​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១០​ដោយ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ នៅ​ក្នុង​ការ​ស្ថាបនា​នេះ​យើង​អាច​ឃើញ​បន្ទប់​ធំ​វែងៗ ដែល​ជា​បន្ទប់​យ៉ាង​សាមញ្ញ​បំផុត​ជាមួយ​នឹង​ច្រក​ចូល​តូចៗ​បន្តបន្ទាប់​ជា​ ច្រើន។ ប្រែរូប​គឺ​មាន​ន័យ​ថា​ក្រលា​ខ្លួន​ហើយ​ប្រជាជន​ខ្មែរ​មាន​ជំ​នឿ​ថា​ ប្រាសាទ​នេះ​គឺ​ជា​បូជនីយដ្ឋាន​សំរាប់​បញ្ចុះ​សព។

ប្រាសាទ​មេបុណ្យ​ខាងកើត

បាន​​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​១០​ផង​ដែរ​ដោយ​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​កូន​កោះ​តូច​មួយ​នៅ​ចំ​កណ្តាល​ភាគ​ខាង​កើត​បារាយណ៍។ ​ ហើយ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ តែ​យើង​អាច​​ទៅ​កាន់​កោះ​នោះ​បាន​តែ​ដោយ​សារ​ទូក​ប៉ុណ្ណោះ។ ដោយ​យោង​ទៅ​លើ​សិលា​ចារឹក​ដែល​នៅ​ជិតៗ​នោះ យើង​អាច​សន្និដ្ឋាន​បាន​ថា​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២សាង​សង់​ប្រាសាទ​នេះ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មាតាបិតា​របស់​ព្រះ​អង្គ។

No comments:

Post a Comment