ខេត្តកំពង់ស្ពឺ
ទេសភាពដើមត្នោតខេត្តកំពង់ស្ពឺ
ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ [២]។
ខេត្តកំពង់ស្ពឺត្រូវបានគេស្គាល់ថាជាខេត្តដែលសំបូរដើមត្នោតច្រើនជាងគេ។
តំបន់ទាក់ទាញនៅខេត្តកំពង់ស្ពឺ
- សារមន្ទីរនរៈបូរី ៖ សារមន្ទីរនេះស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណគ្រួសារមួយក្នុងបំណងទុក ជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិ ឲ្យគង់វង្សផងដែរ។ សារមន្ទីរនរះបូរីមានវត្ថុបុរាណតាំងពីបុរេប្រវត្ត រហូតមកដល់បច្ចុប្បន្ននេះហើយវត្ថុទាំងនោះភាគច្រើនជារូបដិមា ធ្វើពីឈើ ពីថ្មនិង កូលាភាជដែលសរុបទាំងអស់មានរាប់ពាន់វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅពីនេះទៀតមានក្បាច់ ចម្លាក់តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារ មន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។
- អំពែភ្នំ ៖ អំពែភ្នំជារមណីយដ្ឋានវប្បធ៌ម និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៏ទេព និង ឃុំស្វាយក្រវាន់ ស្រុកច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួចបត់ឆ្វេង ២គ ម និងដល់រម្មណីយដ្ឋាននេះ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជា ទេសភាពគួរឧ្យចង់គយកន្ឋក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅ ត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ឃុំសុព៏ទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះ យើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពុំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹក បាតស្ទឹង យ៉ាងសប្បាយរីករាយ។ ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះ យើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួឧ្យព្រឺក្លាច ក្រៃលែង ដែលអ្នកទេសចរមួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។ នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការះរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយឡេងកម្សាន្តតាមតូបនានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែ អារម្មណ៏ ហើយនៅតាមតូបនិមួយៗគេអាចកុំម៉ង់ម្ហូបសាច់សត្វព្រៃបានតាមចិត្ត ប្រាថ្នា នេះសបញ្ជាក់ថាការលួចបរបាញ់សត្វព្រៃនៅតែមាន។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមះ ៖ គីរីរម្យជារមណីយដ្ឋានធម្មជាតិ តំបន់នេះមានលក្ខណះពិសេសសម្រាប់ភ្ញៀវទេចរ ដូចជាព្រៃដើមស្រល់យ៉ាងក្រាស់មានម្លប់ជាទីមនោរម្យ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ឋដែលធ្វើឧ្យអារម្មណ៏របស់ ស្រស់ស្រាយក្រៃលែង ឧទ្យានជាតិនេះស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយ១១៧គ មពីភ្នំពេញតាមផ្លូវជាតិលេខ៤ លើកំពូលភ្នំ កំពស់៧០០ម។
- រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាននេះស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឧ្យមានភាពរស់រវើកល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទីនោះមានសណ្ឋាគារ កន្លែងក្មេងលេង សួននៃរូបចម្លាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។
- ចំបក់ ៖ ចំបក់ចារម្មណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងហើយកំពង់ពេញនិយមពី សំណាក់ភ្ញៀវទេសចរជាតិនិងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាល មានមានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមាន ម្លប់ឈើពិសេសប្លប់ឬស្សីនៅអមសងខាងផ្លូវធ្វើដំណើរគួរឧ្យត្រជាក់ ចិត្តចាប់អារម្មណ៏ក្រៃលែង។ ចំបក់មានចម្ងាយជាង១គ ម ខាងជើងគីរីរម្យ ស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើដំណើរចេញស្នាក់ការទេសចរសហគ្គមន៏ប្រមាណ៤គ ម ដោយជិះរទេះគោ ដោយកង់ឬក៏ដោយថ្មើជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចំងាយផ្លូវ១គ ម ទៅដល់ទឹកធ្លាក់គឺត្រូវដើរដោយថ្មើជើងទើបបាន។
- ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចំងាយប្រមាណ ៤គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ និងមានចំងាយប្រមាណ៣គីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ២០០៨ ក្រោមការបង្ហាត់បង្រៀនរបស់អង្គការម្លប់បៃតងនិងមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់ ។
- រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋានល្អាងភ្នំចាស់ ស្ថិតនៅក្នុង ស្រុកឱរ៉ាល់ ។ 'រមណីយដ្ឋានជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើបនឹងរកឃើញថ្មីៗ នេះ។ នៅទីនោះសំបូរទៅដោយល្អាងភ្នំធំៗ ជាពិសេសអ្នកទៅកំសាន្តនៅទីនោះនឹងបានទស្សនារបាំ និងស្គាល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចមួយដែលនៅទីនោះ គឺ ជនជាតិសួយ។
- រមណីយដ្ឋានវប្បធ៌មធម្មជាតិភ្នំព្រះ ៖ ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋពីទី ជិតទី ឆ្ងាយឧ្យមកគោរ បូជាបន់ស្រន់តាមជុំនឿរបស់ពួកគាត់ព្រោះទីនោះមានភាពអច្ឆរិយះ ខ្លាំងណាស់ខាងជុំនឿ។ ឧ្យតែរដូវបន់ស្រន់ចូលមកដល់ពួកគាត់នាំគ្នាសំរុកមកទីរាប់ពាន់ នាក់ ដើម្បីធ្វើបុណ្យទាន តាមចំណង់ចំណង់ចំណូលចិត្តរបស់ពូកគាត់។ ទីនោះជាកន្លែងបួងសួងពូកែស័ក្តិណាស់ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នាយ៉ាងច្រើនបាន សង់ពន្ឋ័នៅជុំវិញភ្នំព្រះ ពិសេសនៅអំឡុងខែមិនានិងមេសាមានប្រជាជនរាប់មឺននាក់នាំគ្នាទៅ ធ្វើបុណ្យទាននិងគោរពសាការះតាមជឿរបស់គាត់រៀងៗខ្លួន។ ភ្នំព្រះមានរូងភ្នំ និង ល្អាងភ្នំ ជាចើនមានលក្ខណធម្មជាតិពិតៗល្អាងភ្នំ និងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសាការះ។ រមណីយដ្ឋានវប្បធ៌មទេសចរភ្នំចាស់មានមានផ្ទៃដី១០០ហិកតាស្ថិតនៅក្នុង ស្រុកឧិរាល់ តាមផ្លូវទៅចំការអំពៅលីយ៉ុងផាត់មាន ចំម្ងាយជាង៥០គ មពីទីរួមខេត្តកំពង់ស្ពឺ។
- ប្រាសាទសាតក្អែកពង ៖ ប្រាសាទនេះជាប្រាសាតលោលមានចម្ងាយ១៥គ ម ពីខេត្តកំពង់ស្ពឺស្ថិតនៅក្នុង ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទក្អែកពងត្រូវបានក៏សាងនៅលើកំពូលភ្នំមួយដែលមានកំពស់ ប្រមាណ៣០០ម មានជ្រុងទាំង៤ប៉ុនគ្នាកំពូលប្រសាទបានបាក់បែកអស់ហើយប្រាសាទវិញ ប្រេះស្រាំស្ទើគ្មានសល់។
- តំបន់ទេសចរជនជាតិសួយ ៖ តំបន់នេះមានប្រជាជន ជនជាតិសួយរស់នៅចំនួន៣៦០០គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំត្រពាំជោ ស្រុកឧិរ៉ាល់។ ភ្ញៀវទេចរ ដែលទៅទីនោះច្រើនតែចង់ទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយរិទ្ឋតែពិសេសទៀតនោះភ្ញៀវទេសចរចង់ទៅទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀតរបស់ពួកគាត់។
No comments:
Post a Comment